ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានសហការជាមួយ ក្រុមប្រឹក្សាបណ្ដាញព្រះវិហារគ្រីស្ទសបរិស័ទកម្ពុជា ចុះពិនិត្យសុខភាព នឹងចែកថ្នាំដោយឥតគិតថ្លៃ ដល់ប្រជាជនក្នុងសហគមន៍ និងសមាជិកគ្រីស្ទបរិស័ទចំនួន ៤១២នាក់ ភូមិអកយំ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ។
ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ ពិធីពិនិត្យសុខភាពនិងចែកថ្នាំឥតគិតថ្លៃ នៅព្រះវិហារហោរែប ដែលមានការអញ្ជើញចូលរួម ក្រោមអធិបតីភាព ឯកឧត្តម ឈិត សុគន្ធី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនានិងជា ប្រធានក្រុមការងារទទួលបន្ទុកឥស្លាមសាសនា និងគ្រីស្ទសាសនា នៃផ្នែកវប្បធម៌និងសាសនា នៃយុវជនគណបក្សប្រជាជនថ្នាក់កណ្តាលនិង ឯកឧត្តម ឌឿន វុទ្ធា អនុប្រធានប្រតិបត្តិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានសហការជាមួយ ក្រុមប្រឹក្សាបណ្ដាញព្រះវិហារគ្រីស្ទសបរិស័ទកម្ពុជា ចុះពិនិត្យសុខភាព នឹងចែកថ្នាំដោយឥតគិតថ្លៃ ដល់ព្រះវិហារគ្រីស្ទានហោរែប និងប្រជាជនក្នុងសហគមន៍ ចំនួន៤១២នាក់ ភូមិអកយំ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពុងស្ពឺ ។ នាពេលនោះក៏មានការចូលរួមគាំទ្រពី រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ និង អាជ្ញាធរមូលដ្ឋានផងដែរ។
លោកគ្រូ អ៊ួង យូហាន ប្រធានក្រុមប្រឹក្សាបណ្ដាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា បានធ្វើសេចក្តីរាយការណ៍ជូន អង្គពិធីអំពីការរីកចម្រើនក្នុងវិស័យគ្រីស្ទសាសនា ដែលទទួលបានមកពីការយកចិត្តទុក្ខដាក់ពី សម្ដេចអគ្គសេនាមហាបតីតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាព និងទស្សនៈវែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្តេចបានគិតគូរពីសុខទុក្ខ ប្រជាជនជាចំបង។
ថ្លែងក្នុងនាម ឯកឧត្តម ប្រធានប្រតិបត្តិក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម ឌឿន វុទ្ធា បានថ្លែងថា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី តែងតែនឹកចាំពីសុខមាលភាពរបស់ប្រជាជន ចាប់តាំងពីការបង្កើតក្រុមគ្រូពេទ្យជាង១៣ឆ្នាំមកនេះប្រជាពលរដ្ឋប្រមាណ ១,២៨២,៩៣៥ នាក់ ។
ឯកឧត្តម ឈិត សុគន្ធី បាននាំនូវការសួរសុខទុក្ខនឹករលឹកពីសម្តេចប្រធានយុវជនគណៈបក្សប្រជាជន ក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ។ ឯកឧត្តមក៏បានបន្តថា សម្តេចនាយករដ្ឋមន្ត្រី តែងតែនៅជួរមុខ និងយកសុខទុក្ខប្រជាជនជាធំ តួយ៉ាងកាលពីជម្ងឺរាលដាលកូវីត-19 សម្តេចបានខិតខំប្រឹងប្រែងមិនថាយប់ថ្ងៃនៅជាមួយនិងបងប្អូនជនរួមជាតិ ។ តាមរយៈការពិនិត្យព្យាបាលនាពេល ក៏បានបង្ហាញពីសន្តានចិត្តយ៉ាងធំទូលាយរបស់ថ្នាក់ដឹកនាំ មិនប្រកាន់នូវជំនឿ សាសនា នោះទេ ។
ជាចុងក្រោយ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់គ្រីស្ទបរិស័ទ ក៏ដូចជាប្រជាជនដែលមកទទួលសេវ៉ាពិនិត្យសុខភាព និងទទួលថ្នាំដោយឥតគិតថ្លៃ បន្តគាំទ្រថ្នាក់ដឹកនាំ និងចូលរួមថែរក្សារនូវសុខសន្តិភាព ដើម្បីកូនចៅជំនាន់ក្រោយរបស់យើងទាំងអស់គ្នា ។