ថ្នាក់ដឹកក្រុមប្រឹក្សាបណ្ដាញព្រះវិហារគ្រីស្ទបរិស័ទ្ធកម្ពុជា បានអញ្ជើញជាពិធីបើក និងបិទសិក្ខាសាលាស្តីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការពង្រឹងភាពជាពលរដ្ឋល្អនៅក្នុងសង្គមតាមរយៈសាសនមាគ៌ា” 

នាឱកាសនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ជាអធិបតីភាព ក៏មានការចូលរួមពីសម្តេច ព្រះមន្រ្តីសង្ឃទាំង២គណៈ សមាជិកព្រឹទ្ធសភា រដ្ឋសភា តំណាងរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នអន្តរក្រសួង អភិបាលរងរាជធានី-ខេត្ត, ប្រធានមន្ទីរធម្មការនិងសាសនាទាំង២៥ខេត្ត-ក្រុង, ថ្នាក់ដឹកនាំឥស្លាមសាសនា ថ្នាក់ដឹកនាំគ្រីស្ទសាសនា និងតំណាងអង្គការពាក់ព័ន្ធ សរុបប្រមាណ៣២៤អង្គ/នាក់ នៅសាលផ្ការំដួល ទីស្តីការក្រសួង។
—————————————————
រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ៥កើត  ខែមិគសិរ  ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤

សូមព្រះប្រទានពរ
សូមអរគុណ

បណ្តាញសង្គមរបស់ CCCN 🔗
 #Cambodianchristianchurchesnetwork 

ហ្វេសបុក
https://www.facebook.com/cccncam 

ឆាណែល:
https://t.me/cccncam

Pin It