ឯកឧត្តម ឈិត សុខុន អនុញ្ញាតឱ្យក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា ចូលជួបសម្តែងការគួរសម
=======
នាព្រឹកថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) បានអនុញ្ញាតឱ្យក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា ដឹកនាំដោយលោក អ៊ួង យូហាន និងសហការី ចូលជួបសម្តែងការគួរសម នៅបន្ទប់ប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា។
ក្នុងឱកាសនោះ ឯកឧត្តម ឈិត សុខុន បានមានប្រសាសន៍ថា គ្រប់សាសនាទាំងអស់សុទ្ធតែមានលក្ខណៈសម្បត្តិល្អដូចគ្នា មិនថាសាសនាគ្រីស្ទ ឬសាសនាព្រះពុទ្ធនោះទេ គឺចង់សំដៅទៅលើការអប់រំទូន្មានឱ្យមនុស្សគ្រប់គ្នាដើរក្នុងផ្លូវល្អ ចេះអធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីទទួលបាននូវសុខដុមរមនានៃសាសនា។ សូមឱ្យអ្នកដឹកនាំគ្រប់សាសនាបន្តចូលរួមចំណែកកសាងធនធានមនុស្ស ការជួយគាំទ្រផ្នែកអាហារូបត្ថម្ភ ឬផ្នែកផ្សេងៗទៀត ដែលអាចឱ្យប្រជាពលរដ្ឋទទួលបានអត្ថប្រយោជន៍តាមរយៈសាសនា ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន
សូមភ្ជាប់ជាមួយយើងតាម សូមចុចពាក្យនេះ ហ្វេសប៊ុក CCCN (Cambodian Christian Churches Network)
សូមចុចពាក្យនេះ CCCN (https://t.me/cccncam) សម្រាប់តេលេក្រាម